Select your Modern Auto Dealership
ma-logo.png
BYD Sihanoukville
Visit Website
ma-logo.png
BYD Commercial
Visit Website
Other BYD Dealers

ការធានារបស់ BYD នៅកម្ពុជា

ទំនុកចិត្តខ្ពស់

ការជ្រើសរើស BYD មិនមែនគ្រាន់តែជាការទិញរថយន្តអគ្គិសនីទេ ប៉ុន្តែជាការវិនិយោគក្នុងភាពជឿជាក់រយៈពេលវែង។ នៅ BYD កម្ពុជា គ្រប់គ្រងដោយ Modern Auto រថយន្តថ្មីគ្រប់គ្រឿងទទួលបានសេវាកម្មធានាពេញលេញ ដើម្បីធានាថាអ្នកអាចបើកបរដោយគ្មានការព្រួយបារម្ភ ក្រោមស្តង់ដារគុណភាព និងភាពទុកចិត្តអន្តរជាតិ។

ការធានានិងភាពជឿជាក់របស់អ្នក

បើកបរទៅអនាគតជាមួយនិងទំនុកចិត្តខ្ពស់

ជាមួយនឹងការធានារបស់ BYD អ្នកទទួលបានច្រើនជាងការ ការពារ។ អ្នកទទួលបានភាពជឿជាក់ក្នុងការបើកបរឆ្ពោះទៅអនាគត ដែរទទួលបានការគាំទ្រដោយអ្នកដឹកនាំសកលក្នុងឧស្សាហកម្មរថយន្តថាមពលថ្មី និងដៃគូក្នុងស្រុកដែលអាចទុកចិត្តបាន Modern Auto។

Vehicle Warranty

ការធានាចាប់តាំងពីថ្ងៃដំបូង

រថយន្តថ្មីទាំងអស់របស់ BYD រួមមាន កម្មវិធីធានារថយន្តពេញលេញ ដែលគ្របដណ្តប់លើរថយន្តទាំងមូល និងសមាសធាតុសំខាន់ៗចំពោះកំហុសក្នុងការផលិត។ ចាប់តាំងពីពេលដែលអ្នកយករថយន្តចេញពីសាខា រថយន្តរបស់អ្នកត្រូវបានការពារទាំងស្រុង។ លក្ខខណ្ឌការធានាត្រូវបានកំណត់តាមស្តង់ដារឧស្សាហកម្មខ្ពស់បង្អស់ ដែលបង្ហាញពីការប្តេជ្ញារបស់ BYD ចំពោះភាពរឹងមាំ និងសមត្ថភាព។

ការធានាថ្ម

ភាពជឿជាក់ជាមួយ ថ្ម Blade

បេះដូងនៃរថយន្តអគ្គិសនី BYD គឺជា ថ្ម Blade ដែរមានស្តង់ដាខ្ពស់ ។ ជាថ្មដែរមានភាពល្បីល្បាញទៅលើភាពរឹងមាំ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ថ្ម Blade ត្រូវបានគាំទ្រដោយការធានារយៈពេលវែង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ការធានារយៈពេលវែងធានាបាននូវសមត្ថភាព និងភាពរឹងមាំរបស់ធាតុសំខាន់បំផុតក្នុងរថយន្តអគ្គិសនី។

គ្រឿងបន្លាស់ និង ការគាំទ្រសេវាកម្ម

ការថែទាំដោយគ្រឿងដើម

BYD កម្ពុជា ធានាថាក្នុងសេវាកម្មនិងការជួសជុល គ្រប់គ្រឿងត្រូវបានប្រើតែ គ្រឿងបន្លាស់ដើមរបស់ BYD ប៉ុណ្ណោះ ដើម្បីរក្សារថយន្តឱ្យដំណើរការបានល្អបំផុត។ មជ្ឈមណ្ឌលសេវាកម្ម និងអ្នកបច្ចេកទេសមានវិញ្ញាបនប័ត្ររបស់យើង ត្រៀមផ្តល់សេវាកម្មដ៏មានគុណភាពខ្ពស់ក្នុងអំឡុងពេលធានា និងក្រោយពេលនោះផងដែរ។

wechat.jpg