BYD ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យរាល់ដំណើរបើកបរមានភាពឆ្លាតវៃ សុវត្ថិភាព និងមានប្រសិទ្ធភាព។ ចាប់ពីបច្ចេកវិទ្យាថ្ម ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ រហូតដល់ប្រព័ន្ធបញ្ជូនថាមពលជំនាន់ក្រោយ ការច្នៃប្រឌិតគឺជាថាមពលសំខាន់ក្នុងដំណើរការបើកបរ។ លទ្ធផលគឺបទពិសោធន៍បើកបរដែលឆ្លាតវៃ មានការតភ្ជាប់ និងត្រៀមខ្លួនសម្រាប់អនាគត។
ថ្ម Blade របស់ BYD ត្រូវបានរចនាឡើងដែរគិតគូលើសុវត្ថិភាពខ្ពស់ និងភាពរឹងមាំអតិបរមា។ វាបានឆ្លងកាត់ការធ្វើតេស្តដ៏តឹងរ៉ឹងបំផុត ដោយគ្មានផ្សែងឬភ្លើង ហើយផ្ទៃទាំងមូលនៃថ្ម នៅត្រឹមប្រហែល 30–60 °C។ នេះជាការ ការពារមានសុវត្តិភាពខ្ពស់ ដែរយើងអាចទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ថ្មលីធីយ៉ូម NCM អាចឆេះខ្លាំងនៅក្នុងលក្ខខណ្ឌខ្លាំងៗ ជាមួយសីតុណ្ហភាពផ្ទៃលើលើសពី ៥០០ អង្សាសេ។
ថ្ម Lithium Iron Phosphate មិនបង្ហាញការឆេះ ឬផ្សែង នៅពេលធ្វើតេស្ត ហើយសីតុណ្ហភាពផ្ទៃលើស្ថិតនៅចន្លោះពី ២០០ ដល់ ៤០០ អង្សាសេ។
ថ្ម Blade របស់ BYD មិនបង្កើតអោយមានភ្លើង ឬផ្សែងមិនល្អ ទោះបីជាត្រូវធ្វើតេស្តក្រោមលក្ខខណ្ឌខ្លាំងយ៉ាងណាក៍ដោយ វាអាចរក្សាសីតុណ្ហភាពអោយនៅនៅចន្លោះពី ៣០ ដល់ ៦០ អង្សាសេ យ៉ាងមានស្ថេរភាពខ្ពស់។
Lithium iron phosphate មានភាពធន់នឹងសីតុណ្ហភាពខ្ពស់ ពិបាកឆេះដោយខ្លួនឯង។ សីតុណ្ហភាព Thermal runaway លើស 500°C។ ការផលិតកម្តៅតិច និងគ្មានការបញ្ចេញអុកស៊ីសែន។
រូបរាង Blade មានផ្ទៃបញ្ចេញកម្តៅធំ និងរង្វិលសៀគ្វីរយពេលវែង។ សមត្ថភាពបញ្ចេញកម្តៅល្អ ធ្វើឱ្យសីតុណ្ហភាពផ្ទៃក្រោម 60°C បន្ទាប់ពីការធ្វើតេស្ត។
រចនាសម្ព័ន្ធផ្ទាំងអាលុយមីញ៉ូមសំណាញ់ឃ្មុំ ជាមួយថ្ម Blade ច្រើនដើរតួជាគ្រោង។ បង្កើតកម្លាំងរឹងមាំខ្ពស់។
ប្រព័ន្ធបញ្ជូនកម្លាំងអគ្គិសនី និងម៉ូទ័របញ្ចូលទំនើបរបស់ BYD ផ្តល់នូវកម្លាំងប្រកបដោយ ប្រសិទ្ធភាព និងការរស់នៅប្រកបដោយចីរភាព។ ជាមួយបច្ចេកវិទ្យាម៉ូទ័រលំដាប់ខ្ពស់ និងប្រព័ន្ធបញ្ជូនឆ្លាតវៃ គ្រប់ការធ្វើដំណើរមានភាពរលូន សំឡេងឆ្លើយតបលឿន និងអាចទុកចិត្តបាន។ មិនថាជាម៉ូទ័អគ្គិសនីសុទ្ធ ឬប្រព័ន្ធពីររបៀបទេ ប្រព័ន្ធបញ្ជូនកម្លាំងរបស់ BYD ត្រូវបានរចនាឡើងដើម្បីបង្កើនចម្ងាយ បន្ថយការបំពុល និងកំណត់និយមន័យថ្មីសម្រាប់ការធ្វើដំណើរនាពេលអនាគត។
បច្ចេកវិទ្យា CTB (Cell-to-Body) របស់ BYD បញ្ចូលថ្ម Blade ឱ្យរួមជាផ្នែកមួយនៃរចនាសម្ព័ន្ធរថយន្ត ធ្វើឲ្យវាក្លាយជាគ្រឿងសំខាន់នៃតួររថយន្ត។ បច្ចេកវិទ្យាច្នៃប្រឌិតនេះ មិនត្រឹមតែបង្កើនភាពរឹងមាំ និងសុវត្ថិភាពពេលមានគ្រោះថ្នាក់នោះទេ ប៉ុន្តែផ្នែកខាងក្នុងរបស់រថយន្ត ក៍ផ្តល់នូវផាសុកភាព និងភាពអាចបត់បែនក្នុងការធ្វើដំណើរ។ ជាមួយ CTB រថយន្ត BYD ផ្តល់ការការពារល្អប្រសើរ ថ្មមានរយះពេលវែង និងបទពិសោធន៍បើកបរទំនើបជាងជាងមុន។
វេទិកា EV ចុងក្រោយបំផុតរបស់យើង បញ្ចូលប្រព័ន្ធបញ្ជូនកម្លាំងអគ្គិសនី 8-ក្នុង-1 សម្រាប់ការរៀបចំទំហំតូច និងប្រសិទ្ធភាពល្អឥតខ្ចោះ — ដល់ទៅ 89% ប្រសិទ្ធភាពប្រព័ន្ធ — ផ្តល់ថាមពលរលូន និងចម្ងាយបន្ថែម។
ម៉ាស៊ីនបូមកម្តៅជំនាន់ថ្មី ជួយរក្សាសីតុណ្ហភាពថ្ម និងផ្ទៃក្នុងរថយន្តឱ្យមានប្រសិទ្ធភាព ដោយអាចដំណើរការពី -30℃ ដល់ 60℃ ហើយអាចយកកម្តៅចេញវិញប្រើបាន។ វាមានន័យថា អាចរក្សាបានទាំងជួរប្រសិទ្ធភាពនិងផ្តល់ភាពងាយស្រួលនៅក្នុងអាកាសធាតុកម្ពុជា និងក្រៅពីនេះ។
ប្រព័ន្ធ DiLink របស់ BYD (អាស្រ័យលើម៉ូដែល) ផ្តល់ចំណុចប្រទាក់ផ្អែកលើ Android ជាមួយនឹងការគ្រប់គ្រងដោយសំឡេង អេក្រង់អាចបង្វិលបាន (លើម៉ូដែលដែលគាំទ្រ) និងលក្ខណៈពិសេសតភ្ជាប់ ដែលត្រូវបានរចនាឡើងសម្រាប់ការបើកបរដែលមានសុវត្ថិភាព និងភាពងាយស្រួលជាងមុន។
ក្រៅពីសុវត្ថិភាពថ្ម ការរចនាវេទិកា ការរួមបញ្ចូលរចនាសម្ព័ន្ធ និងការគ្រប់គ្រងឆ្លាតវៃ ធ្វើការជាមួយគ្នាដើម្បីផ្តល់ការការពារ និងការគ្រប់គ្រង—ជួយផ្តល់បទពិសោធន៍បើកបរដែលបង្កើតទំនុកចិត្តលើផ្លូវនៅកម្ពុជា។