ជាងជួសជុលរបស់យើងត្រូវបានបណ្តុះបណ្តាលដោយរោងចក្រ ដើម្បីផ្តល់សេវាថែទាំ និងជួសជុលដែលមានគុណភាពខ្ពស់សម្រាប់រថយន្ត BYD គ្រប់គ្រឿង។ ជាមួយឧបករណ៍ជួសជុលទំនើប និងគ្រឿងបន្លាស់ដើម យើងធានាឱ្យរថយន្តរបស់អ្នកដំណើរការបានយ៉ាងសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការធ្វើដំណើរវែងចម្ងាយ។
យើងកំពុងពង្រីកបណ្ដាញសាកថ្មសម្រាប់រថយន្តអគ្គិសនីនៅកម្ពុជា ដោយផ្តល់ដំណោះស្រាយសាកថ្មដែលទំនើប រហ័ស និងមានភាពជឿជាក់។ ចាប់ពីឧបករណ៍សាកនៅផ្ទះរហូតដល់ស្ថានីយសាកសាធារណៈ យើងធ្វើឲ្យការសាកថ្មសម្រាប់ដំណើររបស់អ្នកកាន់តែងាយស្រួល។
ក្រុមលក់ និងសេវាកម្មរបស់យើងផ្តល់ការប្រឹក្សាដែលសមស្របនឹងតម្រូវការរបស់អតិថិជន ដើម្បីជួយអ្នកជ្រើសរើសរថយន្ត BYD ដែលសមនឹងរបៀបរស់នៅរបស់អ្នក។ ពីពេលទិញរថយន្តរហូតដល់ការប្រើប្រាស់ យើងធានាបាននូវបទពិសោធន៍ដ៏មានទំនុកចិត្ត ។
ការអភិវឌ្ឈន៍ប្រកបដោយចីរភាពគឺជាំគោលដៅដែរយើងធ្វើ។ ចាប់ពីរថយន្តគ្មានការបំពុលបរិស្ថាន ដល់ការបញ្ចូលថាមពលបែបសាធារណៈវិញ BYD និង Modern Auto កំពុងតែជំរុញឲ្យកម្ពុជា មានអនាគតស្អាត ឆ្លាតវៃ និងចីរភាព។